Google Fiber មាននៅលើទីក្រុងចំនួន ៣៤ បន្ថែម​លើ​ទឹក​ដីអាមេរិក(វីដេអូ)

0

នៅក្នុង​សប្តាហ៍​នេះ មាន​ប្រភព​សារព័ត៌មាន​មួយ​បាន​រាយការណ៍​មក​ថា សព្វថ្ងៃនេះ ក្រុមហ៊ុន Google កំពុងតែ​រៀបចំ​ដាក់​ឲ្យ​​មាន​សេវាកម្ម Internet ដ៏​សែន​លឿន​របស់ខ្លួន​ក្នុង​ទម្រង់​ជា Google Fiber សម្រាប់​ទីតាំង​នៃ​ទីក្រុង​ចំនួន ៣៤ បន្ថែមទៀត លើ​ទឹកដី​សហរដ្ឋអាមេរិក។
ជាមួយគ្នានេះដែរ ក្រុមហ៊ុន Google
ត្រូវបាន​គេ​រំពឹងទុក​ជាមុន​ថា នឹងដាក់​ឲ្យ​ដំណើរការ​នូវ​សេវាកម្ម Internet មាន​ល្បឿន​លឿន​ជាមួយ Google Fiber Service នៅលើ​ទីក្រុងធំៗចំនួន ៩ ទៀត ដោយ​ផ្តល់ជូន​នូវ​ល្បឿន Internet លឿន​ជាង​ប្រភេទ Broadband Connection ដែល​ប្រើ​ខ្សែ Copper Cable ដល់​ទៅ ១០០ ដង​ឯណោះ ពីព្រោះ Google បាន​ប្រើ​ខ្សែកាប​អុ​ប​ទិ​ក សម្រាប់​សេវាកម្ម Google Fiber Service នេះ។
ចំពោះ​សេវាកម្ម Google Fiber Internet ផ្តល់ជូន​ដល់​អតិថិជន​នូវ​ល្បឿន​ផ្ទេរ​ទិន្នន័យ​ដល់​ទៅ 1Gbs ហើយ​នាពេល​បច្ចុប្បន្ននេះ ទីក្រុង​ដែល​ទទួលបាន Google Fiber Internet មានដូចជា ទីក្រុង Austin, Kansas និង Provo ព្រមទាំង Utah នៅ​សហរដ្ឋអាមេរិក។ រូបភាពៈ


ចំពោះ​ទីក្រុង​ទាំង​ប៉ុន្មាន​ខាងលើ​ដែល​នឹង​ទទួលបាន Google Fiber Internet ល្បឿន​សែន​លឿន ក្រុមហ៊ុន Google អត់​ទាន់​​ឃើញ​មាន​រាយ​ឈ្មោះ​ទីក្រុង​ប្រាប់​នៅឡើយ​ទេ ហើយ​លោកអ្នក​អាច​រីករាយ​ទស្សនា​ជាមួយ​វីដេអូ​របស់ Google នៃ​សេវា​កម្មនេះ ដូចខាងក្រោម៖
ប្រភពៈ NYT

0 comments: