ទូរស័ព្ទ​ដែល​មាន​តម្លៃ​ថ្លៃ​ជាង​គេ​បំផុត​នៅ​លើ​ពិភព​លោក ​ឆ្នាំ 2013​ (ភាគ1)​

0

ទូរស័ព្ទ​ដៃបាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​យើង​។ ​យើង​ក៍​ធ្លាប់​បាន ​ឮ ​និង​ស្គាល់​អំពី ​ទូរស័ព្ទ​​ស្មាត​​ហ្វូន​​ជា​​ច្រើន​​ដូច​ជា Samsung ​Galaxy ​S4​ របស់​ក្រុម​ហ៊ុន​ Samsung ​និង​ទូរស័ព្ទ​ iPhone ​5 ​របស់ក្រុម​ហ៊ុន ​Apple​ ដែល​ត្រូវ​​បាន​​គេ​​ស្គាល់​​ថា​​ជា​ទូរស័ព្ទ​ស្មាត​ហ្វូ
ន​ មាន​រូប​ស្រស់​ស្អាត ​និងមាន​តម្លៃ​ថ្លៃ ​និង​​មាន​​មនុស្ស​​ជា​​ច្រើន​ទូ​ទាំង​ពិភព​លោក​បាន​ប្រើប្រាស់​វា។ តាម​​ប្រភព​ព័ត៌មាន​បរទេស​មួយ​ដែល​មានចុះ​ផ្សាយ​ដោយ​ គេហ​ទំព័រ​ Top​ 10 ​List​ Of ​Most ​Expensive ​Mobile ​ដែល​​បាន​​ចុះ​ផ្សាយ​​អំពី​ទូរស័ព្ទ​​ដែល​​មាន​តម្លៃ​ជាង​​គេ​បំផុត​​នៅ​ពិភព​លោក ​ទាំង​ 10 ហើយ​ទូរស័ព្ទទាំងនោះ​ខ្លះក៍​លោក​អ្នកមិន​ដែល​ស្គាល់ ​ខ្លះ​ក៍លោក​អ្នក​​បាន​ស្គាល់ទៅហើយដែរ។ *ខាងក្រោមនេះជាទូរស័ព្ទដែលមានតម្លៃថ្លៃបំផុតទាំង 10 នៅក្នុងពិភពលោកឆ្នាំ 2013 ៖ 1. ទូរស័ព្ទ iPhone 5 Black Diamond ទូរស័ព្ទ iPhone 5 Black Diamond វាត្រូវបានផលិត និងរចនាឡើងដោយអ្នករចនាម៉ូដជនជាតិអង់គ្លេស លោក Stuart Hughes។ ប៊ូតុង Exit របស់ទូរស័ព្ទត្រូវបានរចនាឡើងដោយដាំពេជ្រពណ៌ខ្មៅ 26 ការ៉ាត់។ រូបសញ្ញានៃ apple ធ្វើ​ឡើង​ដោយ​ការប្រើប្រាស់ពេជ្រចំនួន 45 គ្រប់ដ៏ស្រស់ស្អាត។ សំបក​វាត្រូវ​បាន​ស្រោប​ដោយមាស ដែល​ធ្វើឱ្យ​វាកាន់តែ​មាន​ភាព​ស្រស់​ស្អាត។ តម្លៃរបស់ទូរស័ព្ទនេះគឺ $ 15.3 លាន​​ដុល្លារអាមេរិក។
2. ទូរស័ព្ទ iPhone 4 Diamond Rose Edition iPhone 4 Diamond Rose Edition គឺជាទូរស័ព្ទមានតម្លៃថ្លៃជាបំផុតទី ២ នៅលើពិភពលោក។ ទូរស័ព្ទ​នេះ​ត្រូវ​បាន​រចនា​ឡើង​ដោយបានបំពាក់មាស ពេជ្រ និងផ្លាទីន។ទូរស័ព្ទនេះមានតម្លៃ $8 លានដុល្លារ


3. ទូរស័ព្ទ iPhone 3GS Supreme Goldstriker iPhone 3GS Supreme Goldstriker ជាទូរស័ព្ទមានតម្លៃថ្លៃជាងគេទី​ 3 នៅលើពិភពលោក។ វា​ត្រូវ​បាន​រចនា​ឡើង​ដោយ Goldstriker International ហើយទូរស័ព្ទត្រូវបានគេបំពាក់ដោយ មាស និងគ្រាប់ពេជ្រ។


4. ទូរស័ព្ទ iPhone 3G Kings Button iPhone 3G Kings Button គឺជាទូរស័ព្ទមានតម្លៃជាងគេបំផុតទី 4 លើពិភពលោក។ ទូរស័ព្ទ​នេះត្រូវ​បាន​រចនា​ឡើង​ដោយលោក Peter Aloisson ដែលជាអ្នករចនាម៉ូដដ៍ល្បីល្បាញម្នាក់ ដោយលោកបានរចនាឡើងមាន 3 ពណ៌គឺពណ៌ស ពណ៌លឿង និងពណ៌មាស ហើយបំពាក់ដោយមាសទំហំ 6.6 ការ៉ាត ដែល​ធ្វើអោយ​ទូរស័ព្ទ​មាន​តម្លៃថ្លៃ។ ទូរស័ព្ទនេះមាន តម្លៃ $2.4 លានដុល្លារអាមេរិក។

5. ទូរស័ព្ទ GoldVish Le Million GoldVish Le Million​ គឺជាទូរស័ព្ទមានតម្លៃថ្លៃជាងគេបំផុតទី 5 នៅលើពិភពលោក វាត្រូវ​បាន​រចនា​ឡើង​ដោយ​អ្នក​ រចនាម៉ូដជនជាតិ ស៊ុយអ៊ែតគឺលោក Emmanuel Gueit ។ ទូរស័ព្ទ​នេះត្រូវ​បាន​បំពាក់​ដោយមាសទំហំ 18 ការ៉ាត វា​គឺ​ជា​ទូរស័ព្ទ​ស្រស់ស្អាតខ្លាំងណាស់ ។ ទូរស័ព្ទនេះមានតម្លៃ $1.3 លានដុល្លារអាមេរិក។
ប្រភព ៖ all10list

0 comments: