N​okia ​Tre​asu​r​e​ Tag ​ជួយ​​​ស្វែង​​​រក របស់​របរ​ដែល​​អ្នក​បាត់​(វីដេអូ)!!!

0


កាលពី​ខែ កក្កដា ២០១៣ កន្លងទៅនេះ យើង​បានទទួល​ដំណឹង​ជា​លើកដំបូង​អំពី​ឧបករណ៍ Nokia Treasure Tag ហើយ​ឥឡូវនេះ ស្រាប់តែ Nokia បានប្រកាស​ជា​ផ្លូវការ​នៃ Nokia Treasure Tag នេះ ដែលជា​ឧបករណ៍​ប្រើ​សម្រាប់​រុករក​របស់របរ ដែល​យើង​បាន​បាត់​ដោយ​មិនដឹង​ខ្លួន តាមរយៈ​ការបញ្ជា​រុករក​ពី​ស្មា​ត​ហ្វូ​ន​របស់​អ្នក។
Nokia Treasure Tag គឺជា Devices មួយ​ដែល​បង្កើតឡើង​ក្នុង​គោលបំណង​ជួយ​រុករ​កនូវ​សម្ភារៈ​មួយចំនួន​ដែល​លោកអ្នក​បាន​បាត់ ដូចជា កូនសោ កាបូប កង់ ម៉ូតូ ជាដើម។តើ​ការរុករក​របស់រប​រ​នោះ វា​ដំណើរ​យ៉ាងដូច​ម្តេចទៅ?Nokia Treasure Tag ប្រើ​សម្រាប់​ភ្ជាប់​ទំនាក់ទំនង​ទៅកាន់​ស្មា​ត​ហ្វូ​ន​ឬ​ថេប​ប្លេ​តរបស់​អ្នក តាមរយៈ​ប្រព័ន្ធ NFC Bluetooth ដោយ​ប្រើ​កម្មវិធី​មួយ​សម្រាប់ Windows Phone ដើម្បី​អាច​ឲ្យ​ទូរស័ព្ទ​អាច​ស្គា​ល់វា​បាន។ចំពោះ​សម្ភារៈ របស់របរ ដែលសំខាន់ៗដូចជា ម៉ូតូ កូនសោ កាបូប​លុយ លោកអ្នក​អាច​ឲ្យ Nokia Treasure Tag ជួយ​អ្នក​បាន គ្រាន់តែ​អ្នក​ចាំបាច់​ត្រូវមាន Windows Phone Devices មួយ(មានកម្ម​វិធី​រុករក) និង Nokia Treasure Tag មួយ(យកទៅ​បំពាក់​ឬ​ទៅ​ដាក់​លើ​សម្ភារៈ​ដូច​បង្ហាញ​ក្នុង​រូប) ជាការ​ស្រេច។ការ​រចនា​រូបរាង​របស់​វា ក្នុង​ទំហំ​វិមាត្រ 30mm x 30mm x 10mm និង​មាន​ជម្រើស​នៃ​ពណ៍​ដល់​ទៅ ៤គឺ ពណ៍​ខ្មៅ ខៀវ និង ពណ៍​លឿង។គួរ​រំលឹក​ផងដែរ​ថា ឧបករណ៍ Nokia Treasure Tag សម្រាប់​ពេលនេះ​អាច​ដំណើរការ​បានតែ​ជាមួយ Windows Phone តែប៉ុណ្ណោះ សម្រាប់ Android និង iOS វិញ ក្រុមហ៊ុន Nokia កំពុងស្ថិត​ក្រោម​ការ​អភិ​វ​ឌ្ឃ​កម្មវិធី ហើយ​លោកអ្នក​អាចរ​កវា​បាន ក្នុងតម្លៃ ៣០ ដុល្លារ៕






ប្រភពៈ Nokia

0 comments: