ស្វែង​​យល់​​ពី​​សម្បត្តិ​​បេ​​តិ​ភណ្ឌ​​ពិភព​​លោក​​របស់​​កម្ពុជា ​​ដែល​​ទទួល​ស្គាល់​​ដោយ​​អង្គ​​​ការ​ ​UNE​SCO​

0



ប្រទេស​កម្ពុជា​មាន​សម្បតិ្ត​បេតិភណ្ឌ​ពិភព​លោក​ចំនួន​
4 ​ដែល​ទទូល​ស្គាល់​ដោយ​អង្គ​ការ UNESCO
​ដោយ​រួម​មាន​ទី1 ​ប្រាសាទ​អង្គរ ​ជា​ទ្រព្យ​សម្បត្តិ​វប្បធម៍​រូបី (មាន​រូប​រាង) ដែល​មាន​ទី​តាំង​នៅ​ខេត្ត​សៀម​រាប ដែល​​បាន​​ចុះ​បញ្ជី​​ជា​​សម្បត្តិ​​បេតិភណ្ឌ​​ពិភព​លោក​​កាល​ពី​ឆ្នាំ ​1992​។ ​ទី2​ ប្រាសាទ ​ព្រះ​វិហារ​ ជា​ទ្រព្យ​សម្បត្តិ​វប្បធម៍​រូបី មាន
​ទីតាំងនៅ​ខេត្តព្រះវិហារ ​កាល​បរិច្ឆេទ​​ចុះ​បញ្ជី​ជា​សម្បត្តិ​​បេតិភណ្ឌ​​ពិភព​លោក​នៅ​ថ្ងៃ​ទី​ 7 ខែ​កក្តដា​ ឆ្នាំ​ 2008។ ទី​3 ​របាំព្រះរា​ជា​ទ្រព្យ ជាទ្រព្យ​សម្បតិ្តវប្បធម៍​អរូបី​គ្នាន​រូបរាង ចុះ​បញ្ជី​​ជា​​សម្បត្តិ​បេតិភណ្ឌពិភពលោកនៅឆ្នាំ 2003។ ទី4 ស្បែកធំ ល្ខោនស្រមោលស្បែក ជាសម្បត្តិវប្បធម៍អរូបី បាន​ចុះឈ្មោះ​ចូល​ក្នុង​បញ្ជី​ជាសម្បត្តិបេតិភណ្ឌពិភពលោកនៅឆ្នាំ 2005។
*ខាងក្រោមជាតារាងសម្បត្តិបេតិភណ្ឌពិភពលោករបស់កម្ពុជា៖
ល.រ
ឈ្មោះបេតិភណ្ឌ
ទ្រព្យ
ទីតាំង
កាលបរិច្ឆេទ
1
ប្រាសាទអង្គរ វប្បធម៌រូបី ខេត្តសៀមរាប ១៩៩២
2
ប្រាសាទព្រះវិហារ វប្បធម៌រូបី ខេត្តព្រះវិហារ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨
3
របាំព្រះរាជទ្រព្យ វប្បធម៌អរូបី
២០០៣
4
ស្បែកធំ ល្ខោនស្រមោលស្បែក វប្បធម៌អរូបី
២០០៥
ប្រភព ៖ tourismcambodia

0 comments: