MWC 2014 ឆ្នាំនេះ មានការចូលរួមពីអ្នកល្បីៗជាច្រើនរូប !

0

វត្ថ​មាននៃ​លោក Mark Zuckerberg ដែលជា​ស្ថាបនិក​នៃ​បណ្តាញ​សង្គម Facebook
និង​អ្នក​អភិវឌ្ឍ​កម្មវិធី​ធំៗ​​ជា​ច្រើន​​ទៀត នៅ​ក្នុង​ព្រិ​ត្តិ​ការណ៍​តាំង​បង្ហាញ​ស្នាដៃ​ទូរស័ព្ទ​ពិភពលោក MWC 2014 នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ នឹងមាន​ការចូលរួម​យ៉ាងច្រើន​កុះករ​ច្រើនជាង​ឆ្នាំ ២០១៣ ទៀត។ចំពោះ​លោក Zuckerberg បានរៀបចំ​នូវ​សន្ទរកថា​រួចជាស្រេច​ហើយ សម្រាប់​បង្ហាញ​នៅក្នុង​ឱកាស​ថ្ងៃទី២៤ កុម្ភៈ ដល់​ថ្ងៃទី ២៧ នាទី​ក្រុង Barcelona ប្រទេស​អេ​ស្ប៉ា​ញ។
ជាមួយគ្នានេះដែរ លោក Jan Koum ជា​បុគ្គល​លេចធ្លោ​និង​ជោគជ័យ​មួយ​​រូប​នៅ WhatsApp និង លោក Jon Matonis នាយក​ប្រតិបត្តិ​នៃ​កម្មវិធី Big Coin ក៏បាន​ចូលរួម​ក្នុង​ពិធី​នេះដែរ។សម្រាប់ MWC 2014 នេះ ត្រូវបាន​គេ​រំពឹងទុក​ជាមុន​ថា​នឹងមាន​វត្ថ​មាននៃ​មនុស្សម្នា​ចូលរួម​រហូតដល់​ទៅ ៧៥ ពាន់​នាក់ ដែល​កាលពី​ឆ្នាំ ២០១៣ មាន​ត្រឹមតែ ៧២ ពាន់​នាក់​តែប៉ុណ្ណោះ។ការ​ប្រារព្វ​ពិធី MWC 2014 នេះ មាន​វត្ថ​មាននៅ Barcelona ចំនួន ៩ ឆ្នាំ ជាប់ៗគ្នា​ហើយ ដោយនៅ​ឆ្នាំនេះ មានការ​ប្រកាស​ផ្សាយ​ផ្តោត​ធ្ងន់​ទៅលើ​សេវាកម្ម​ក៏ដូចជា​ឧបករណ៍​​​អេ​ឡិច​ត្រូ​និ​ច ឧបករណ៍​ឆ្លាត​វៃ និង Hardware អស្ចារ្យ​មួយចំនួនទៀត​ជុំវិញ​ពិភពលោក មក​ប្រមូលផ្តុំ​នៅ​ថ្ងៃ​នោះ​៕ រូបភាពៈ
ប្រភពៈ xinhuanet

0 comments: